នាថ្ងៃពុធ ១៤ រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣, វេលាម៉ោង ០៩:០០នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានទទួលជួបប្រជុំជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អមដោយជំនាញការបរទេស ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងវឌ្ឍនភាព នៃការអនុវត្ដប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដើម្បីប្រមូលធាតុចូលក្នុងរបាយការណ៍សិក្សា ក្រោមកិច្ចសហការរវាង អ.គ.ហ. និង IMF ដែលជាផ្នែកមួយ នៃរបាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្ថុកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។